រួចដាក់មែកដែលបកសំបកហើយនោះទល់មុខនឹងហ្វូងសត្វ ក្នុងស្នូកសត្វដែលជាទ-ទឹកដែលហ្វូងសត្វមកផឹក ពីព្រោះវាពាក់គ្នានៅពេលមកផឹកទឹក។
លោកុប្បត្តិ 30:41 - ព្រះគម្ពីរខ្មែរសាកល កាលណាហ្វូងសត្វខ្លាំងពាក់គ្នា យ៉ាកុបក៏ដាក់មែកឈើទាំងនោះក្នុងស្នូកសត្វនៅមុខភ្នែករបស់ហ្វូងសត្វ ដើម្បីឲ្យវាពាក់គ្នានៅក្បែរមែកឈើទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាមានសត្វខ្លាំងៗចង់ជាន់គ្នា លោកយ៉ាកុបតែងដាក់មែកឈើនោះនៅក្នុងប្រឡាយ ចំពីមុខវា ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ អាល់គីតាប ពេលណាមានសត្វមាំៗ មកជាន់គ្នានៅទីនោះ យ៉ាកកូបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ។ |
រួចដាក់មែកដែលបកសំបកហើយនោះទល់មុខនឹងហ្វូងសត្វ ក្នុងស្នូកសត្វដែលជាទ-ទឹកដែលហ្វូងសត្វមកផឹក ពីព្រោះវាពាក់គ្នានៅពេលមកផឹកទឹក។
យ៉ាកុបញែកកូនចៀមទុក ហើយដាក់ហ្វូងសត្វនៅទល់មុខនឹងសត្វសម្បុរឆ្នូត និងសត្វសម្បុរខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់។ គាត់ដាក់ហ្វូងចៀមរបស់ខ្លួនដោយឡែក គឺមិនបានដាក់វាជាមួយហ្វូងសត្វរបស់ឡាបាន់ឡើយ។
រីឯចំពោះហ្វូងសត្វខ្សោយ គាត់មិនដាក់ទេ។ ដូច្នេះ សត្វខ្សោយៗបានទៅជារបស់ឡាបាន់ ហើយសត្វខ្លាំងៗបានទៅជារបស់យ៉ាកុប។