រួចដាក់មែកដែលបកសំបកហើយនោះទល់មុខនឹងហ្វូងសត្វ ក្នុងស្នូកសត្វដែលជាទ-ទឹកដែលហ្វូងសត្វមកផឹក ពីព្រោះវាពាក់គ្នានៅពេលមកផឹកទឹក។
លោកុប្បត្តិ 30:39 - ព្រះគម្ពីរខ្មែរសាកល ហ្វូងសត្វក៏ពាក់គ្នានៅមុខមែកឈើទាំងនោះ រួចហ្វូងសត្វបង្កើតកូនសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរពពាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ហើយវាក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមក វាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល អាល់គីតាប សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមកវាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ |
រួចដាក់មែកដែលបកសំបកហើយនោះទល់មុខនឹងហ្វូងសត្វ ក្នុងស្នូកសត្វដែលជាទ-ទឹកដែលហ្វូងសត្វមកផឹក ពីព្រោះវាពាក់គ្នានៅពេលមកផឹកទឹក។
យ៉ាកុបញែកកូនចៀមទុក ហើយដាក់ហ្វូងសត្វនៅទល់មុខនឹងសត្វសម្បុរឆ្នូត និងសត្វសម្បុរខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់។ គាត់ដាក់ហ្វូងចៀមរបស់ខ្លួនដោយឡែក គឺមិនបានដាក់វាជាមួយហ្វូងសត្វរបស់ឡាបាន់ឡើយ។
ម្ភៃឆ្នាំនេះ ខ្ញុំបាននៅជាមួយលោកអ៊ំ; ចៀមញី និងពពែញីរបស់លោកអ៊ំ មិនដែលរលូតកូនឡើយ; ខ្ញុំក៏មិនដែលបានហូបចៀមឈ្មោលពីហ្វូងចៀមរបស់លោកអ៊ំដែរ។
ខ្ញុំតែងតែដូច្នេះ គឺនៅពេលថ្ងៃ កម្ដៅបានស៊ីបំផ្លាញខ្ញុំ ហើយនៅពេលយប់ ភាពរងាបានស៊ីបំផ្លាញខ្ញុំ រីឯការដេកលក់ក៏រត់គេចពីភ្នែករបស់ខ្ញុំដែរ។
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។
ពេលណាគាត់និយាយដូច្នេះថា: ‘សត្វសម្បុរពព្លាក់នឹងទៅជាថ្លៃឈ្នួលរបស់ឯង’ នោះហ្វូងសត្វទាំងអស់ក៏កើតកូនមកសុទ្ធតែសម្បុរពព្លាក់ ហើយពេលណាគាត់និយាយដូច្នេះថា: ‘សត្វសម្បុរឆ្នូតនឹងទៅជាថ្លៃឈ្នួលរបស់ឯង’ នោះហ្វូងសត្វទាំងអស់ក៏កើតកូនមកសុទ្ធតែសម្បុរឆ្នូតដែរ។