តាមពិតមុនខ្ញុំមក លោកអ៊ំមានតែបន្តិចទេ ប៉ុន្តែវាបានកើនឡើងយ៉ាងច្រើនសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ៊ំតាមរយៈការមកដល់របស់ខ្ញុំ។ ចុះឥឡូវនេះ តើពេលណាទើបខ្ញុំអាចធ្វើសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំបាន?”។
លោកុប្បត្តិ 30:29 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “លោកអ៊ំដឹងថាខ្ញុំបានបម្រើលោកអ៊ំយ៉ាងណា ហើយក៏ដឹងថាហ្វូងសត្វរបស់លោកអ៊ំទៅជាយ៉ាងណា ពេលនៅជាមួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកជាយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកក៏បានកើនចំនួនយ៉ាងណាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ាកុបនិយាយថា លោកឪពុកជ្រាបហើយថា ខ្ញុំបាននៅបំរើលោកឪពុក ហើយថា ហ្វូងសត្វលោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា ក្នុងគ្រាដែលខ្ញុំបានឃ្វាល អាល់គីតាប យ៉ាកកូបជម្រាបគាត់ថា៖ «លោកឪពុកដឹងស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុក ក៏បានកើនចំនួនយ៉ាងណាដែរ |
តាមពិតមុនខ្ញុំមក លោកអ៊ំមានតែបន្តិចទេ ប៉ុន្តែវាបានកើនឡើងយ៉ាងច្រើនសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ៊ំតាមរយៈការមកដល់របស់ខ្ញុំ។ ចុះឥឡូវនេះ តើពេលណាទើបខ្ញុំអាចធ្វើសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំបាន?”។
“ចុះតើនរណាជាបាវបម្រើស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយបានតែងតាំងឲ្យត្រួតលើអ្នកផ្ទះរបស់លោក ដើម្បីចែកអាហារឲ្យពួកគេតាមពេលកំណត់?
ដ្បិតនេះហើយ ជាបំណងព្រះហឫទ័យរបស់ព្រះ គឺឲ្យធ្វើល្អដើម្បីបិទមាត់នៃភាពអវិជ្ជារបស់មនុស្សល្ងង់។
អ្នកបម្រើរាល់គ្នាអើយ ចូរចុះចូលនឹងចៅហ្វាយដោយការកោតខ្លាចទាំងស្រុង មិនគ្រាន់តែចំពោះចៅហ្វាយល្អ និងស្លូតប៉ុណ្ណោះទេ គឺចំពោះចៅហ្វាយខូចផងដែរ។