ព្រះទ្រង់សណ្ដាប់លេអា នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសទីប្រាំឲ្យយ៉ាកុប។
លោកុប្បត្តិ 30:18 - ព្រះគម្ពីរខ្មែរសាកល លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ អាល់គីតាប គាត់ពោលថា៖ «អុលឡោះប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។ |
ព្រះទ្រង់សណ្ដាប់លេអា នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសទីប្រាំឲ្យយ៉ាកុប។
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
ពីកុលសម្ព័ន្ធស៊ីម្មាន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធលេវី មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធអ៊ីសាខារ មាន ១២ ០០០ នាក់;