នៅរដូវច្រូតស្រូវសាលី រូបេនចេញទៅ ហើយឃើញផ្លែស្នេហ៍នៅទីវាល ក៏យកមកឲ្យលេអាម្ដាយរបស់គាត់ នោះរ៉ាជែលនិយាយនឹងលេអាថា៖ “សូមឲ្យផ្លែស្នេហ៍ខ្លះរបស់កូនប្រុសបងដល់ខ្ញុំផង”។
លោកុប្បត្តិ 30:16 - ព្រះគម្ពីរខ្មែរសាកល កាលយ៉ាកុបមកពីទីវាលវិញនៅពេលល្ងាច លេអាក៏ចេញទៅទទួលគាត់ ហើយនិយាយថា៖ “បងត្រូវចូលមកឯខ្ញុំ ពីព្រោះខ្ញុំពិតជាបានជួលបងដោយផ្លែស្នេហ៍របស់កូនប្រុសខ្ញុំ”។ ដូច្នេះ គាត់ក៏រួមដំណេកជាមួយនាងនៅយប់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលល្ងាច កាលលោកយ៉ាកុបវិលមកពីចម្ការវិញ នាងលេអាក៏ចេញទៅទទួលដោយពាក្យថា៖ «យប់នេះ បងត្រូវចូលមកឯខ្ញុំ ដ្បិតខ្ញុំបានជួលបងដោយផ្លែស្នេហ៍កូនរបស់ខ្ញុំហើយ»។ ដូច្នេះ លោកក៏ដេកជាមួយនាងនៅយប់នោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលល្ងាច លោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ អាល់គីតាប នៅពេលល្ងាច យ៉ាកកូបវិលត្រឡប់មកពីចម្ការវិញ លេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះបងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំ មកដូរជាថ្នូរហើយ»។ ដូច្នេះ យ៉ាកកូបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។ |
នៅរដូវច្រូតស្រូវសាលី រូបេនចេញទៅ ហើយឃើញផ្លែស្នេហ៍នៅទីវាល ក៏យកមកឲ្យលេអាម្ដាយរបស់គាត់ នោះរ៉ាជែលនិយាយនឹងលេអាថា៖ “សូមឲ្យផ្លែស្នេហ៍ខ្លះរបស់កូនប្រុសបងដល់ខ្ញុំផង”។
លេអាតបនឹងនាងថា៖ “ដែលឯងដណ្ដើមយកប្ដីរបស់យើង តើមិនគ្រប់គ្រាន់ទេឬ បានជាឯងចង់ដណ្ដើមយកផ្លែស្នេហ៍របស់កូនប្រុសយើងទៀត?”។ រ៉ាជែលនិយាយថា៖ “ធ្វើដូច្នេះវិញ គាត់អាចរួមដំណេកជាមួយបងបាននៅយប់នេះ ជាថ្នូរនឹងផ្លែស្នេហ៍របស់កូនប្រុសបង”។
ព្រះទ្រង់សណ្ដាប់លេអា នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសទីប្រាំឲ្យយ៉ាកុប។