អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
លោកុប្បត្តិ 30:14 - ព្រះគម្ពីរខ្មែរសាកល នៅរដូវច្រូតស្រូវសាលី រូបេនចេញទៅ ហើយឃើញផ្លែស្នេហ៍នៅទីវាល ក៏យកមកឲ្យលេអាម្ដាយរបស់គាត់ នោះរ៉ាជែលនិយាយនឹងលេអាថា៖ “សូមឲ្យផ្លែស្នេហ៍ខ្លះរបស់កូនប្រុសបងដល់ខ្ញុំផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃមួយ រូបេនបានចេញទៅវាលនៅរដូវច្រូតស្រូវសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូននាងលេអាជាម្តាយ។ ពេលនោះ នាងរ៉ាជែលពោលទៅកាន់នាងលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងខ្លះមកខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរូបេនក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង អាល់គីតាប ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្តាយ។ ពេលនោះ រ៉ាជែលពោលទៅកាន់លេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។ |
អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
លេអាតបនឹងនាងថា៖ “ដែលឯងដណ្ដើមយកប្ដីរបស់យើង តើមិនគ្រប់គ្រាន់ទេឬ បានជាឯងចង់ដណ្ដើមយកផ្លែស្នេហ៍របស់កូនប្រុសយើងទៀត?”។ រ៉ាជែលនិយាយថា៖ “ធ្វើដូច្នេះវិញ គាត់អាចរួមដំណេកជាមួយបងបាននៅយប់នេះ ជាថ្នូរនឹងផ្លែស្នេហ៍របស់កូនប្រុសបង”។
កាលយ៉ាកុបមកពីទីវាលវិញនៅពេលល្ងាច លេអាក៏ចេញទៅទទួលគាត់ ហើយនិយាយថា៖ “បងត្រូវចូលមកឯខ្ញុំ ពីព្រោះខ្ញុំពិតជាបានជួលបងដោយផ្លែស្នេហ៍របស់កូនប្រុសខ្ញុំ”។ ដូច្នេះ គាត់ក៏រួមដំណេកជាមួយនាងនៅយប់នោះ។