លោកុប្បត្តិ 30:11 - ព្រះគម្ពីរខ្មែរសាកល លេអានិយាយថា៖ “ភ័ព្វសំណាងមកដល់ហើយ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា កាដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលេអាពោលថា៖ «មានសំណាងហើយ!» នាងក៏ដាក់ឈ្មោះកូននោះថា "កាដ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់ អាល់គីតាប លេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។ |
កូនប្រុសរបស់ស៊ីលផាបាវបម្រើស្រីរបស់លេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះហើយ ជាកូនប្រុសរបស់យ៉ាកុបដែលកើតមកដល់គាត់នៅប៉ាដាន់-អើរ៉ាម។
រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’