ដោយសារយ៉ាកុបស្រឡាញ់រ៉ាជែល គាត់ក៏និយាយថា៖ “ខ្ញុំនឹងបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែលកូនស្រីពៅរបស់លោកអ៊ំ”។
លោកុប្បត្តិ 29:19 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់និយាយថា៖ “យើងឲ្យនាងទៅឯង ប្រសើរជាងឲ្យនាងទៅប្រុសផ្សេង។ ចូររស់នៅជាមួយយើងចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកវាឲ្យក្មួយ ល្អជាជាងលើកឲ្យប្រុសដទៃ។ ដូច្នេះ ចូរនៅជាមួយនឹងអ៊ំទៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ អាល់គីតាប ឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ |
ដោយសារយ៉ាកុបស្រឡាញ់រ៉ាជែល គាត់ក៏និយាយថា៖ “ខ្ញុំនឹងបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែលកូនស្រីពៅរបស់លោកអ៊ំ”។
ដូច្នេះ យ៉ាកុបក៏បម្រើប្រាំពីរឆ្នាំដើម្បីបានរ៉ាជែល ប៉ុន្តែនៅក្នុងភ្នែករបស់គាត់ដូចជាតិចថ្ងៃទេ ដោយព្រោះក្ដីស្នេហ៍របស់គាត់ចំពោះនាង។
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
ខ្ញុំក៏ទូលសួរថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើរហូតដល់ពេលណា?”។ ព្រះអង្គមានបន្ទូលថា៖ “រហូតដល់ពេលដែលទីក្រុងនានាត្រូវបានបំផ្លាញ គ្មានអ្នកណារស់នៅ ហើយផ្ទះទាំងឡាយគ្មានមនុស្ស គឺទឹកដីនេះត្រូវបានបំផ្លាញ ហើយស្ងាត់ជ្រងំ
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។