លោកុប្បត្តិ 29:15 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ឡាបាន់និយាយនឹងយ៉ាកុបថា៖ “ដោយព្រោះឯងជាសាច់ញាតិរបស់យើង តើឯងត្រូវតែបម្រើយើងទទេឬ? ចូរប្រាប់យើងមក តើឯងចង់បានថ្លៃឈ្នួលជាអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ដោយព្រោះតែក្មួយជាសាច់ញាតិរបស់អ៊ំ តើត្រូវឲ្យក្មួយបម្រើអ៊ំដោយមិនយកកម្រៃឬ? ចូរប្រាប់មកចុះ តើក្មួយចង់បានឈ្នួលជាអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកម្រៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី អាល់គីតាប ថ្ងៃមួយ ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកំរៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ |
ម្ភៃឆ្នាំនេះ ខ្ញុំបាននៅក្នុងផ្ទះលោកអ៊ំ ទាំងបម្រើលោកអ៊ំ——ដប់បួនឆ្នាំដើម្បីបានកូនស្រីទាំងពីររបស់លោកអ៊ំ ប្រាំមួយឆ្នាំដើម្បីបានហ្វូងសត្វរបស់លោកអ៊ំ——ប៉ុន្តែលោកអ៊ំបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដប់ដងហើយ។
យ៉ាងណាមិញ ឪពុករបស់ពួកអូនបានបោកបញ្ឆោតបង ហើយបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដប់ដងហើយ ប៉ុន្តែព្រះមិនឲ្យគាត់ធ្វើអាក្រក់ដល់បងឡើយ។