លោកុប្បត្តិ 29:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកម្រៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 បន្ទាប់មក ឡាបាន់និយាយនឹងយ៉ាកុបថា៖ “ដោយព្រោះឯងជាសាច់ញាតិរបស់យើង តើឯងត្រូវតែបម្រើយើងទទេឬ? ចូរប្រាប់យើងមក តើឯងចង់បានថ្លៃឈ្នួលជាអ្វី?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ដោយព្រោះតែក្មួយជាសាច់ញាតិរបស់អ៊ំ តើត្រូវឲ្យក្មួយបម្រើអ៊ំដោយមិនយកកម្រៃឬ? ចូរប្រាប់មកចុះ តើក្មួយចង់បានឈ្នួលជាអ្វី?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី សូមមើលជំពូកអាល់គីតាប15 ថ្ងៃមួយ ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកំរៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ សូមមើលជំពូក |
ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុកមកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។