ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:12 - ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ប្រាប់​រ៉ាជែល​ថា​គាត់​ជា​សាច់ញាតិ​របស់​ឪពុក​នាង ហើយ​ថា​គាត់​ជា​កូនប្រុស​របស់​រេបិកា ដូច្នេះ​នាង​ក៏​រត់ទៅ​ប្រាប់​ឪពុក​របស់នាង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់​ញាតិ​របស់​ឪពុក​នាង គឺ​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​ក៏​រត់​ទៅ​ប្រាប់​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ាកុប​ប្រាប់​រ៉ាជែល​ថា ខ្លួន​ជា​បង​ប្អូន​នឹង​ឪពុក​នាង គឺ​ជា​កូន​រេបិកា រួច​នាង​ក៏​រត់​ទៅ​ប្រាប់​ដល់​ឪពុក

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ប្រាប់​រ៉ាជែល​ថា គាត់​ត្រូវ​ជា​សាច់​ញាតិ​នឹង​ឪពុក​នាង គឺ​គាត់​ជា​កូន​របស់​រ៉ហ្វ៊ីកា រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា​៖ “សូម​កុំឲ្យ​មាន​ការឈ្លោះប្រកែក​រវាង​យើង និង​ឯង ព្រមទាំង​រវាង​ពួក​អ្នកគង្វាល​របស់យើង និង​ពួក​អ្នកគង្វាល​របស់ឯង​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹងគ្នា​។


នាងក្រមុំ​ក៏​រត់ទៅវិញ ហើយ​ប្រាប់​អ្នកផ្ទះ​របស់​ម្ដាយ​នាង​អំពី​រឿង​ទាំងនេះ​។


គឺយ៉ាងនេះឯង​ដែល​អ៊ីសាក​បញ្ជូន​យ៉ាកុប​ទៅ យ៉ាកុប​ក៏​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ឡាបាន់​កូនប្រុស​របស់​បេធូអែល​ជនជាតិអើរ៉ាម ដែលជា​បងប្រុស​របស់​រេបិកា​ម្ដាយ​យ៉ាកុប និង​អេសាវ​។