Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 យ៉ាកុប​ប្រាប់​រ៉ាជែល​ថា​គាត់​ជា​សាច់ញាតិ​របស់​ឪពុក​នាង ហើយ​ថា​គាត់​ជា​កូនប្រុស​របស់​រេបិកា ដូច្នេះ​នាង​ក៏​រត់ទៅ​ប្រាប់​ឪពុក​របស់នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់​ញាតិ​របស់​ឪពុក​នាង គឺ​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​ក៏​រត់​ទៅ​ប្រាប់​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​យ៉ាកុប​ប្រាប់​រ៉ាជែល​ថា ខ្លួន​ជា​បង​ប្អូន​នឹង​ឪពុក​នាង គឺ​ជា​កូន​រេបិកា រួច​នាង​ក៏​រត់​ទៅ​ប្រាប់​ដល់​ឪពុក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យ៉ាកកូប​ប្រាប់​រ៉ាជែល​ថា គាត់​ត្រូវ​ជា​សាច់​ញាតិ​នឹង​ឪពុក​នាង គឺ​គាត់​ជា​កូន​របស់​រ៉ហ្វ៊ីកា រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹង​គ្នា។


នាង​ក្រមុំ​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ម្ដាយ។


បន្ទាប់​មក លោក​អ៊ីសាក​ឲ្យ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម