ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
លោកុប្បត្តិ 28:18 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក្រោកឡើងពីព្រលឹម ហើយយកថ្មដែលគាត់បានកើយក្បាលនោះ បញ្ឈរវាជាបង្គោល រួចចាក់ប្រេងលើក្បាលបង្គោលនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង លោកយ៉ាកុបក្រោកពីព្រលឹម ហើយយកថ្មដែលលោកបានកើយនោះ មកដាក់បញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រឹកឡើងយ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ អាល់គីតាប យ៉ាកកូបក្រោកឡើងពីព្រលឹម យកដុំថ្មដែលគាត់កើយនោះ មកដាក់បញ្ឈរជាបង្គោល រួចចាក់ប្រេងពីលើ។ |
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចងកែបលារបស់គាត់ រួចយកយុវជនពីរនាក់ និងអ៊ីសាកកូនប្រុសរបស់គាត់ទៅជាមួយ។ គាត់បានពុះអុសសម្រាប់តង្វាយដុត ហើយក្រោកឡើងទៅកន្លែងដែលព្រះបានប្រាប់គាត់។
គាត់មកដល់កន្លែងមួយ ក៏ស្នាក់នៅទីនោះមួយយប់ ពីព្រោះថ្ងៃលិចហើយ។ គាត់យកថ្មមួយពីកន្លែងនោះមកកើយក្បាល រួចដេកនៅកន្លែងនោះទៅ។
យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោល និងជាកន្លែងដែលអ្នកបានបន់បំណន់ដល់យើង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ ហើយត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញចុះ!’”។
យ៉ាកុបក៏បញ្ឈរបង្គោលមួយនៅកន្លែងដែលព្រះអង្គមានបន្ទូលនឹងគាត់ គឺបង្គោលថ្មមួយ ហើយគាត់ក៏ច្រូចតង្វាយច្រូចលើវា ព្រមទាំងចាក់ប្រេងលើវាផង។
យ៉ាកុបបញ្ឈរបង្គោលមួយនៅលើផ្នូររបស់នាង បង្គោលផ្នូររបស់រ៉ាជែលនេះ នៅរហូតដល់សព្វថ្ងៃ។
ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
នៅថ្ងៃនោះ នឹងមានអាសនាមួយសម្រាប់ព្រះយេហូវ៉ា នៅកណ្ដាលដែនដីអេហ្ស៊ីប ក៏នឹងមានបង្គោលមួយសម្រាប់ព្រះយេហូវ៉ានៅព្រំដែននៃដែនដីអេហ្ស៊ីប។