Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លុះ​ព្រឹក​ឡើង លោក​យ៉ាកុប​ក្រោក​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​លោក​បាន​កើយ​នោះ មក​ដាក់​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 យ៉ាកុប​ក្រោកឡើង​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ​ក្បាល​នោះ បញ្ឈរ​វា​ជា​បង្គោល រួច​ចាក់​ប្រេង​លើ​ក្បាល​បង្គោលនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 លុះ​ព្រឹក​ឡើង​យ៉ាកុប​ក្រោក​ពី​ព្រលឹម ក៏​យក​ថ្ម​ដែល​គាត់​បាន​កើយ​នោះ​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 យ៉ាកកូប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​គាត់​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។


លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


លោក​បាន​ទៅ​ដល់​កន្លែង​មួយ ក៏​ស្នាក់​នៅ​ទី​នោះ​មួយ​យប់ ព្រោះ​ថ្ងៃ​លិច​ហើយ។ លោក​យក​ថ្ម​មួយ​ដុំ​មក​កើយ ហើយ​ដេក​លក់​ទៅ។


យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​អ្នក​បាន​បន់​ដល់​យើង។ ឥឡូវ​នេះ ចូរ​រៀបចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ"»។


លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​ផ្ទាំង មក​ដាក់​បញ្ឈរ​ធ្វើ​ជា​បង្គោល


លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​មក​ដាក់​បញ្ឈរ នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក ហើយ​លោក​ក៏​បាន​ច្រួច​តង្វាយ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ។


លោក​យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​លើ​ផ្នូរ​របស់​នាង​រ៉ាជែល គឺ​ជា​បង្គោល​ផ្នូរ​នាង​រ៉ាជែល ដែល​នៅ​មាន​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ។


នៅ​គ្រា​ដែល​អាប់សា‌ឡុម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​ធ្វើ​បង្គោល​ថ្ម​មួយ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សម្រាប់​ជា​ទី​រំឭក ដោយ​នឹក​ថា៖ «យើង​គ្មាន​កូន​ប្រុស​ដើម្បី​នឹង​បន្ត​ឈ្មោះ​យើង​ទេ»។ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់សា‌ឡុម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​មួយ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​មួយ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា


នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​រាល់ លោក​បាន​លាប​ប្រេង ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​ប្រដាប់‌ប្រដា​ទាំង​អស់ ហើយ​លោក​ក៏​បាន​លាប​ប្រេង​អាសនា ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​គ្រឿង​របស់​អាស‌នា​ទាំង​អស់​ដែរ។


លោក​យ៉ូស្វេ​ដាក់​ថ្ម​ដប់ពីរ​ដុំ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​របស់​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​នោះ លោក​សាំយូ‌អែល​យក​ថ្ម​ដាក់​នៅ​កណ្ដាល​មីស‌ប៉ា និង​សេន ហើយ​ក៏​ហៅ​ថ្ម​នោះ​ថា អេបេន-អេស៊ើរ ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ជួយ​យើង​ខ្ញុំ​រហូត​ដល់​ឥឡូវ​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម