ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:39 - ព្រះគម្ពីរខ្មែរសាកល

អ៊ីសាក​ឪពុក​របស់គាត់​តប​នឹង​គាត់​ថា​៖ “មើល៍! ទីស្នាក់អាស្រ័យ​របស់ឯង​នឹង​នៅ​ឆ្ងាយពី​ជីជាតិ​នៃ​ផែនដី និង​ឆ្ងាយពី​ទឹកសន្សើម​នៃ​មេឃ​ដ៏ខ្ពស់បំផុត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី ដែល​មាន​ជីជាតិ ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា‌ហាក់ ជា​ឪពុក​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​ចូលទៅជិត ហើយ​ថើប​ឪពុករបស់គាត់ នោះ​អ៊ីសាក​ធុំក្លិន​សម្លៀកបំពាក់​របស់គាត់ ក៏​ឲ្យពរ​យ៉ាកុប​ថា​៖ “មើល៍! ក្លិន​កូនប្រុស​របស់យើង​ដូច​ក្លិន​ទីវាល​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​!


សូមឲ្យ​ព្រះ​ប្រទាន​ទឹកសន្សើម​ពី​លើមេឃ និង​ជីជាតិ​ពី​ផែនដី​ដល់​ឯង ព្រមទាំង​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ជាបរិបូរ​ផង​។


អេសាវ​និយាយថា​៖ “ប្អូនប្រុស​របស់ខ្ញុំ​អើយ ខ្ញុំ​មាន​ច្រើន​ហើយ​។ ចូរ​ទុក​អ្វីដែល​ជារបស់​ឯង​សម្រាប់​ខ្លួនឯង​ចុះ​!”។


ដូចគ្នាដែរ ដោយសារតែ​ជំនឿ អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប និង​អេសាវ ទាក់ទងនឹង​អនាគត​។