ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:38 - ព្រះគម្ពីរខ្មែរសាកល

អេសាវ​សួរ​ឪពុក​របស់គាត់​ថា​៖ “លោកឪពុក​អើយ តើ​លោកឪពុក​មាន​ពរ​តែមួយ​ឬ​? លោកឪពុក​អើយ សូម​ឲ្យពរ​ខ្ញុំ​ដែរ​ផង​!”។ អេសាវ​ក៏​បន្លឺ​សំឡេង​ឡើង ទាំង​ទ្រហោយំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេសាវ​សួរ​ឪពុក​ថា៖ «លោក​ពុក​អើយ តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង!» រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អេសាវ​គាត់​សួរ​ដល់​ឪពុក​ថា លោក​ឪពុក​អើយ តើ​មាន​ពរ​តែ​១​នេះ​ឬ​អី ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​ដល់​ខ្ញុំ​ផង រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ

សូមមើលជំពូក

អាល់គីតាប

អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ អេសាវ​ទ្រហោ​យំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អេសាវ​ឮ​ពាក្យ​របស់​ឪពុក គាត់​ក៏​ស្រែកឡើង​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ល្វីងជូរចត់​ក្រៃលែង ហើយ​និយាយ​នឹង​ឪពុក​គាត់​ថា​៖ “លោកឪពុក​អើយ សូម​ឲ្យពរ​ខ្ញុំ សូម​ឲ្យពរ​ខ្ញុំ​ដែរ​ផង​!”។


អេសាវ​ក៏​និយាយថា​៖ “គេ​ដាក់ឈ្មោះ​វា​ថា យ៉ាកុប តើ​មិន​ត្រូវ​ទេ​ឬ​? ដ្បិត​វា​បាន​បោកបញ្ឆោត​ខ្ញុំ​ពីរដង​នេះ​ហើយ គឺ​វា​បាន​ដណ្ដើមយក​សិទ្ធិកូនច្បង​របស់ខ្ញុំ ហើយ​មើល៍! ឥឡូវនេះ​វា​ដណ្ដើមយក​ពរ​របស់ខ្ញុំ​ទៀត​!”។ រួច​គាត់​សួរថា​៖ “តើ​លោកឪពុក​មិន​បាន​បន្សល់​ពរ​ទុក​ឲ្យ​ខ្ញុំ​ទេ​ឬ​?”។


ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។


មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ស្រែកហ៊ោសប្បាយ​ដោយ​មាន​អំណរ​នៃ​ចិត្ត ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រែកឡើង​ដោយ​មាន​ការឈឺចាប់​នៃ​ចិត្ត ក៏​នឹង​ទ្រហោយំ​ដោយ​មាន​ការឈឺផ្សា​ខាង​វិញ្ញាណ​!


ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្រោយមក គាត់​ចង់​ទទួល​ពរ​ជាមរតក ប៉ុន្តែ​ត្រូវបាន​បដិសេធ​វិញ ហើយ​ទោះបីជា​គាត់​បាន​ស្វែងរក​ពរនោះ​ទាំង​ទឹកភ្នែក​ក៏ដោយ ក៏​រក​ឱកាស​កែប្រែចិត្ត​មិន​បាន​ដែរ​។