គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។
លោកុប្បត្តិ 27:31 - ព្រះគម្ពីរខ្មែរសាកល អេសាវក៏ធ្វើម្ហូបដ៏ឆ្ងាញ់ យកមកឲ្យឪពុករបស់គាត់ដែរ ហើយនិយាយនឹងឪពុកថា៖ “សូមលោកឪពុកក្រោកឡើងពិសាសាច់សត្វដែលកូនរបស់លោកឪពុកបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់បានរៀបចំម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់នេះទៅ ដើម្បីឲ្យលោកឪពុកបានឲ្យពរកូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ អាល់គីតាប គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន។ |
គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។
យ៉ាកុបឆ្លើយនឹងឪពុករបស់គាត់ថា៖ “ខ្ញុំគឺអេសាវកូនប្រុសច្បងរបស់លោកឪពុក។ ខ្ញុំបានធ្វើដូចដែលលោកឪពុកបានប្រាប់ខ្ញុំហើយ។ សូមក្រោកអង្គុយ ហើយពិសាសាច់សត្វដែលខ្ញុំបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។
កាលអ៊ីសាកឲ្យពរយ៉ាកុបចប់ហើយ ហើយយ៉ាកុបទើបតែបានចេញពីមុខអ៊ីសាកឪពុករបស់គាត់ទៅ នោះអេសាវបងប្រុសរបស់គាត់ក៏មកពីបរបាញ់វិញ។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។