អ៊ីសាកសួរទៀតថា៖ “ឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែនឬ?”។ គាត់ក៏ឆ្លើយថា៖ “ខ្ញុំមែន”។
លោកុប្បត្តិ 27:25 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកនិយាយថា៖ “ចូរយកឲ្យឪពុកមក ឪពុកនឹងហូបសាច់សត្វដែលកូនបរបាញ់បាន ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង”។ យ៉ាកុបក៏យកមកឲ្យគាត់ហូប ហើយយកស្រាទំពាំងបាយជូរមកឲ្យគាត់ផឹកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត អាល់គីតាប អ៊ីសាហាក់ក៏និយាយថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ យ៉ាកកូបរៀបចំជូនឪពុកពិសា គាត់បានចាក់ទឹកទំពំាងបាយជូរជូនគាត់ពិសាដែរ។ |
អ៊ីសាកសួរទៀតថា៖ “ឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែនឬ?”។ គាត់ក៏ឆ្លើយថា៖ “ខ្ញុំមែន”។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។