ប្រសិនបើឪពុកស្ទាបខ្ញុំ ខ្ញុំនឹងបានដូចជាមនុស្សបោកបញ្ឆោតក្នុងភ្នែករបស់គាត់ ហើយនាំបណ្ដាសាមកលើខ្លួនឯងវិញ គឺមិនមែនពរទេ”។
លោកុប្បត្តិ 27:21 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកនិយាយនឹងយ៉ាកុបថា៖ “កូនអើយ ចូរចូលមកជិតឲ្យឪពុកពាល់ឯងមើល៍ ថាតើឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែន ឬមិនមែន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «កូនអើយ ចូលមកជិតមក៍ ឲ្យពុកបានស្ទាបកូនមើល ដើម្បីឲ្យដឹងថា កូនជាអេសាវ កូនពុកមែន ឬមិនមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន អាល់គីតាប អ៊ីសាហាក់និយាយទៅយ៉ាកកូបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។ |
ប្រសិនបើឪពុកស្ទាបខ្ញុំ ខ្ញុំនឹងបានដូចជាមនុស្សបោកបញ្ឆោតក្នុងភ្នែករបស់គាត់ ហើយនាំបណ្ដាសាមកលើខ្លួនឯងវិញ គឺមិនមែនពរទេ”។
យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុករបស់គាត់។ អ៊ីសាកបានស្ទាបគាត់ រួចនិយាយថា៖ “សំឡេងជាសំឡេងរបស់យ៉ាកុប ប៉ុន្តែដៃជាដៃរបស់អេសាវ”។
រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!