ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 26:9 - ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចក៏ហៅអ៊ីសាកមក មានរាជឱង្ការថា៖ “មើល៍! តាមពិតនាងជាប្រពន្ធរបស់អ្នកទេតើ! ចុះម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដូច្នេះ?”។ អ៊ីសាកទូលតបនឹងទ្រង់ថា៖ “ខ្ញុំព្រះបាទបាននិយាយដូច្នេះ ពីព្រោះខ្ញុំព្រះបាទគិតថា: ‘ក្រែងលោខ្ញុំត្រូវស្លាប់ដោយសារតែនាង’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏បានហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «មើល៍ នាងជាប្រពន្ធអ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកនិយាយថា "នាងជាប្អូនរបស់ខ្ញុំ"ដូច្នេះ?» លោកអ៊ីសាកទូលស្ដេចថា៖ «ព្រោះទូលបង្គំនឹកថា ក្រែងទូលបង្គំត្រូវស្លាប់ព្រោះតែនាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង អាល់គីតាប ស្តេចអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅអ៊ីសាហាក់មក ហើយមានប្រសាសន៍ថា៖ «នាងជាភរិយារបស់អ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ អ៊ីសាហាក់ឆ្លើយថា៖ «ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ខ្ញុំ»។ |
ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? នៅតែបន្តិចទៀតអាចមានម្នាក់ក្នុងចំណោមប្រជារាស្ត្របានរួមដំណេកជាមួយប្រពន្ធរបស់អ្នក នោះអ្នកបាននាំទោសមកលើយើងហើយ”។
កាលគាត់នៅទីនោះបានយូរថ្ងៃហើយ មានថ្ងៃមួយអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីនអើតមើលតាមបង្អួច ហើយឃើញ នោះមើល៍! អ៊ីសាកកំពុងប្រឡែងជាមួយរេបិកាប្រពន្ធរបស់គាត់។
ព្រះយេស៊ូវមានបន្ទូលថា៖“ភីលីពអើយ ខ្ញុំនៅជាមួយអ្នកយូរណាស់ហើយ តើអ្នកមិនទាន់ស្គាល់ខ្ញុំទេឬ? អ្នកដែលបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ម្ដេចក៏អ្នកនិយាយថា: ‘សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង’ ដូច្នេះ?
ពេលនោះ ពេត្រុសបានដឹងខ្លួន ក៏និយាយថា៖ “ឥឡូវនេះខ្ញុំដឹងពិតប្រាកដថា ព្រះអម្ចាស់បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះខ្ញុំពីកណ្ដាប់ដៃរបស់ហេរ៉ូឌ និងពីការប៉ុនប៉ងទាំងអស់របស់ប្រជាជនយូដា”។