លោកុប្បត្តិ 26:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 អ័ប៊ីម្ម៉ាឡិចក៏ហៅអ៊ីសាកមក មានរាជឱង្ការថា៖ “មើល៍! តាមពិតនាងជាប្រពន្ធរបស់អ្នកទេតើ! ចុះម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដូច្នេះ?”។ អ៊ីសាកទូលតបនឹងទ្រង់ថា៖ “ខ្ញុំព្រះបាទបាននិយាយដូច្នេះ ពីព្រោះខ្ញុំព្រះបាទគិតថា: ‘ក្រែងលោខ្ញុំត្រូវស្លាប់ដោយសារតែនាង’”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏បានហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «មើល៍ នាងជាប្រពន្ធអ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកនិយាយថា "នាងជាប្អូនរបស់ខ្ញុំ"ដូច្នេះ?» លោកអ៊ីសាកទូលស្ដេចថា៖ «ព្រោះទូលបង្គំនឹកថា ក្រែងទូលបង្គំត្រូវស្លាប់ព្រោះតែនាង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង សូមមើលជំពូកអាល់គីតាប9 ស្តេចអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅអ៊ីសាហាក់មក ហើយមានប្រសាសន៍ថា៖ «នាងជាភរិយារបស់អ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ អ៊ីសាហាក់ឆ្លើយថា៖ «ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ខ្ញុំ»។ សូមមើលជំពូក |