ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
លោកុប្បត្តិ 26:34 - ព្រះគម្ពីរខ្មែរសាកល នៅពេលអេសាវមានអាយុសែសិបឆ្នាំ គាត់យកយូឌីតកូនស្រីរបស់បេរីជនជាតិហេត និងបាសម៉ាតកូនស្រីរបស់អេឡូនជនជាតិហេតជាប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអេសាវមានអាយុសែសិបឆ្នាំ លោកបានរៀបការជាមួយនាងយូឌីត កូនស្រីរបស់បេរីជាសាសន៍ហេត និងនាងបាសម៉ាត កូនស្រីរបស់អេឡូន ជាសាសន៍ហេត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ អាល់គីតាប ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។ |
ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
រេបិកានិយាយនឹងអ៊ីសាកថា៖ “ខ្ញុំជិនឆ្អន់នឹងជីវិតខ្ញុំ ព្រោះតែពួកកូនស្រីជនជាតិហេត។ បើសិនយ៉ាកុបយកប្រពន្ធពីពួកកូនស្រីជនជាតិហេតដូចពួកនាង គឺពីពួកកូនស្រីនៃទឹកដីនេះ តើជីវិតខ្ញុំមានប្រយោជន៍អ្វីដល់ខ្ញុំ?”៕
ដូច្នេះ អេសាវក៏ទៅរកអ៊ីសម៉ាអែល ហើយយកម៉ាហាឡាត់ ធ្វើជាប្រពន្ធមួយទៀត ផ្សេងពីប្រពន្ធដែលគាត់មាន។ នាងជាកូនស្រីរបស់អ៊ីសម៉ាអែលដែលជាកូនប្រុសរបស់អ័ប្រាហាំ ហើយនាងជាប្អូនស្រីរបស់នេបាយ៉ូត។
ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។
អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី
រីឯអ័ហូលីបាម៉ាបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ា។ អ្នកទាំងនេះហើយ ជាកូនប្រុសរបស់អេសាវដែលកើតមកដល់គាត់នៅដែនដីកាណាន។
ប៉ុន្តែដើម្បីចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។
ហើយកុំឲ្យអ្នកណាទៅជាមនុស្សអសីលធម៌ខាងផ្លូវភេទ ឬទៅជាមនុស្សប្រមាថព្រះ ដូចអេសាវដែលលក់សិទ្ធិកូនច្បងរបស់ខ្លួនសម្រាប់អាហារតែមួយពេលនោះឡើយ។