Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:5 - ព្រះគម្ពីរខ្មែរសាកល

5 រីឯ​អ័ហូលីបាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​អេសាវ​ដែល​កើតមក​ដល់​គាត់​នៅ​ដែនដី​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នាង​អ័ហូលី‌បាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហើយ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នាង​អ័ហូ‌លី‌បាម៉ា​ក៏​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ នោះ​ជា​កូន​របស់​អេសាវ​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ស្រុក​កាណាន

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ហើយ​អហូលី‌បាម៉ា បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ ជា​កូន​របស់​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕


ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ (​នាងជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​) នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​ឲ្យ​អេសាវ​។


ទាំងនេះ​ជា​កូនចៅ​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ គឺ​មេដឹកនាំ​យេអ៊ូស មេដឹកនាំ​យ៉ាឡាម និង​មេដឹកនាំ​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អ័ហូលីបាម៉ា​កូនស្រី​របស់​អ័ណា ដែលជា​ប្រពន្ធ​របស់​អេសាវ​។


អ័ដា​បង្កើត​អេលីផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​បង្កើត​រេហួល


ក្រោយមក អេសាវ​នាំ​ប្រពន្ធ​របស់គាត់ កូនប្រុស​កូនស្រី និង​អស់ទាំង​អ្នកផ្ទះ​របស់គាត់ ព្រមទាំង​ហ្វូងសត្វស្រុក សត្វចិញ្ចឹម​គ្រប់ប្រភេទ និង​គ្រប់ទាំង​ទ្រព្យសម្បត្តិ​របស់គាត់​ដែល​គាត់​រកបាន​នៅ​ដែនដី​កាណាន ហើយ​ចេញ​ទៅ​ស្រុក​មួយ ឃ្លាតពី​យ៉ាកុប​ប្អូនប្រុស​របស់គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម