ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:30 - ព្រះគម្ពីរខ្មែរសាកល

អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេសាវ​ពោល​ទៅ​កាន់​យ៉ា​កុប​ថា៖ «សូម​ចែក​សម្ល​ក្រហម​ខ្លះ​ឲ្យ​បង​ហូប​ផង ដ្បិត​បង​ហេវ​ខ្លាំង​ណាស់!» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា "អេដុម" )។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា មនុស្ស​ពណ៌​ក្រហម)។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​និយាយ​ថា សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា​អេដំម​វិញ

សូមមើលជំពូក

អាល់គីតាប

អេសាវ​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា​មនុស្ស​ពណ៌​ក្រហម)។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:30
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មានថ្ងៃមួយ យ៉ាកុប​កំពុង​ស្ល​សម្ល អេសាវ​ក៏​មក​ពី​ទីវាល​ទាំង​អស់កម្លាំង​។


យ៉ាកុប​និយាយថា​៖ “សូម​លក់​សិទ្ធិកូនច្បង​របស់បង​ឲ្យ​ខ្ញុំ នៅ​ថ្ងៃនេះ​សិន​មក​!”។


យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។


នេះ​ជា​វង្សត្រកូល​របស់​អេសាវ (​អេសាវ​គឺ​អេដំ​)​:


អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​អេសាវ (​អេសាវ​គឺ​អេដំ​) និង​ជា​មេដឹកនាំ​របស់ពួកគេ​។


មេដឹកនាំ​ម៉ាកឌាល និង​មេដឹកនាំ​អ៊ីរ៉ាម​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិអេដំ តាម​ទីស្នាក់អាស្រ័យ​របស់ពួកគេ​នៅក្នុង​ទឹកដី​កម្មសិទ្ធិ​របស់ពួកគេ​។ អេសាវ​នេះ​ហើយ ជា​ដូនតា​របស់​ជនជាតិអេដំ​៕


ដូច្នេះ អេសាវ​ក៏​តាំងលំនៅ​តាម​តំបន់ភ្នំ​សៀរ (​អេសាវ​គឺ​អេដំ​)​។


នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។