គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។
លោកុប្បត្តិ 25:28 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះចូលចិត្តបរិភោគសាច់ដែលគាត់បរបាញ់ រីឯរេបិកាវិញ នាងស្រឡាញ់យ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯលោកស្រីរេបិកាវិញ គាត់ស្រឡាញ់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។ អាល់គីតាប អ៊ីសាហាក់ស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯរ៉ហ្វ៊ីកាវិញ គាត់ស្រឡាញ់យ៉ាកកូប។ |
គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។
យ៉ាកុបឆ្លើយនឹងឪពុករបស់គាត់ថា៖ “ខ្ញុំគឺអេសាវកូនប្រុសច្បងរបស់លោកឪពុក។ ខ្ញុំបានធ្វើដូចដែលលោកឪពុកបានប្រាប់ខ្ញុំហើយ។ សូមក្រោកអង្គុយ ហើយពិសាសាច់សត្វដែលខ្ញុំបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។
អ៊ីសាកនិយាយថា៖ “ចូរយកឲ្យឪពុកមក ឪពុកនឹងហូបសាច់សត្វដែលកូនបរបាញ់បាន ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង”។ យ៉ាកុបក៏យកមកឲ្យគាត់ហូប ហើយយកស្រាទំពាំងបាយជូរមកឲ្យគាត់ផឹកដែរ។
ដូច្នេះឥឡូវនេះ ចូរយកប្រដាប់បរបាញ់របស់ឯង គឺបំពង់ព្រួញ និងធ្នូរបស់ឯង ហើយចេញទៅទីវាល បរបាញ់រកសាច់សត្វឲ្យឪពុកមក
អេសាវក៏ធ្វើម្ហូបដ៏ឆ្ងាញ់ យកមកឲ្យឪពុករបស់គាត់ដែរ ហើយនិយាយនឹងឪពុកថា៖ “សូមលោកឪពុកក្រោកឡើងពិសាសាច់សត្វដែលកូនរបស់លោកឪពុកបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
ចូរទៅឯហ្វូងសត្វ ហើយយកកូនពពែពីរយ៉ាងល្អមកឲ្យម្ដាយ ដើម្បីឲ្យម្ដាយធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកឯងតាមដែលគាត់ចូលចិត្ត។