គាត់ជាអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា៖ “ដូចនីមរ៉ូឌអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា”។
លោកុប្បត្តិ 25:27 - ព្រះគម្ពីរខ្មែរសាកល នៅពេលក្មេងប្រុសទាំងពីរនោះធំឡើង អេសាវក៏ទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៃទីវាល រីឯយ៉ាកុបវិញ ជាមនុស្សស្រគត់ស្រគំ នៅតែក្នុងរោង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលកូនទាំងពីរធំឡើង អេសាវទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៅតាមទីវាល ឯយ៉ាកុបវិញ គាត់ជាមនុស្សរមទម នៅតែក្នុងជំរំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសទាំងពីរមានវ័យចម្រើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកុបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ អាល់គីតាប កូនប្រុសទាំងពីរមានវ័យចំរើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកកូបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។ |
គាត់ជាអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា៖ “ដូចនីមរ៉ូឌអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា”។
ព្រះបានគង់នៅជាមួយក្មេងប្រុសនោះ ហើយវាក៏ធំឡើង។ វារស់នៅក្នុងទីរហោស្ថាន ហើយក្លាយជាអ្នកបាញ់ធ្នូ។
ឯងនឹងរស់ដោយដាវរបស់ឯង ហើយឯងនឹងបម្រើប្អូនប្រុសរបស់ឯង ប៉ុន្តែកាលណាឯងរើបម្រះ ឯងនឹងបំបាក់នឹមរបស់វាចេញពីករបស់ឯង”។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕
នេះជាវង្សត្រកូលរបស់ណូអេ: ណូអេជាមនុស្សសុចរិត ជាមនុស្សគ្រប់លក្ខណ៍នៅជំនាន់របស់គាត់។ ណូអេបានដើរជាមួយព្រះ។
ចូរសង្កេតមនុស្សឥតខ្ចោះ ហើយមើលមនុស្សទៀងត្រង់ចុះ ដ្បិតមានអនាគតសម្រាប់មនុស្សនៃសេចក្ដីសុខសាន្ត។
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ