លោកុប្បត្តិ 25:25 - ព្រះគម្ពីរខ្មែរសាកល កូនទីមួយកើតចេញមកមានសម្បុរក្រហម ខ្លួនទាំងមូលដូចអាវរោមសត្វ គេក៏ដាក់ឈ្មោះវាថា អេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនទីមួយកើតមកមានសម្បុរក្រហម ហើយមានរោមពាសពេញខ្លួន ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "អេសាវ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនទីមួយកើតចេញមកមានពណ៌ក្រហម ស្បែកដូចរោមសត្វ។ គេដាក់ឈ្មោះថា “អេសាវ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនដែលកើតមកមុន នោះមានសម្បុរក្រហមទង់ដែងនៅពេញខ្លួន វិស័យដូចជាអាវរោម គេបានឲ្យឈ្មោះថាអេសាវ អាល់គីតាប កូនទីមួយ កើតចេញមកមានពណ៌ក្រហម ស្បែកដូចរោមសត្វ។ គេដាក់ឈ្មោះថា “អេសាវ”។ |
កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
ប៉ុន្តែយ៉ាកុបនិយាយនឹងរេបិកាម្ដាយរបស់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ខ្ញុំ ជាមនុស្សមានរោមច្រើន រីឯខ្ញុំជាមនុស្សមានស្បែករលោង។
អ៊ីសាកមិនបានដឹងថាជាយ៉ាកុបឡើយ ពីព្រោះដៃរបស់គាត់មានរោមច្រើនដូចដៃរបស់អេសាវបងប្រុសគាត់ ដូច្នេះអ៊ីសាកក៏ឲ្យពរគាត់។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានស្រឡាញ់អ្នករាល់គ្នា”។ ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “ព្រះអង្គបានស្រឡាញ់យើងខ្ញុំយ៉ាងដូចម្ដេច?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ? ទោះបីជាដូច្នោះក៏ដោយ ក៏យើងបានស្រឡាញ់យ៉ាកុប