លោកុប្បត្តិ 24:62 - ព្រះគម្ពីរខ្មែរសាកល គ្រានោះ អ៊ីសាកបានត្រឡប់មកពីបៀរ-ឡាហាយ-រយ ដ្បិតគាត់បានរស់នៅក្នុងតំបន់ណេកិប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ អ៊ីសាកបានចេញពីអណ្តូងឡាហាយ-រយ ហើយមកតាំងទីលំនៅក្នុងតំបន់ណេកិប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង អាល់គីតាប នៅគ្រានោះ អ៊ីសាហាក់បានចាកចេញពីអណ្តូងទឹកឡាហាយរយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ |
ដោយហេតុនេះ គេដាក់ឈ្មោះអណ្ដូងនោះថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះនៅចន្លោះកាដេស និងបេរេឌ។
អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។
រេបិកា និងពួកអ្នកបម្រើស្រីរបស់នាងក៏ក្រោកឡើង ហើយឡើងជិះអូដ្ឋទៅតាមបុរសនោះ ដូច្នេះបាវបម្រើនោះក៏យករេបិកា ហើយចេញទៅ។
ក្រោយពីមរណភាពរបស់អ័ប្រាហាំ ព្រះបានប្រទានពរអ៊ីសាកកូនប្រុសរបស់គាត់ ហើយអ៊ីសាកក៏រស់នៅជិតបៀរ-ឡាហាយ-រយ។