Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:61 - ព្រះគម្ពីរខ្មែរសាកល

61 រេបិកា និង​ពួក​អ្នកបម្រើស្រី​របស់នាង​ក៏​ក្រោកឡើង ហើយ​ឡើងជិះ​អូដ្ឋ​ទៅតាម​បុរស​នោះ ដូច្នេះ​បាវបម្រើ​នោះ​ក៏​យក​រេបិកា ហើយ​ចេញទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

61 នាង​រេបិកា និង​ពួក​ស្រី​បម្រើ​របស់​នាងក៏​ក្រោក​ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ ហើយ​គាត់​ក៏​នាំ​នាង​រេបិកា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

61 រេបិកា​ក្រោក​ឡើង​ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ​ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

61 រេបិកា​ក៏​ក្រោក​ឡើង ព្រម​ទាំង​ពួក​ស្រី​បំរើ​នាង​ឡើង​ជិះ​អូដ្ឋ​ទៅ​តាម​បាវ​នោះ ហើយ​គាត់​ក៏​នាំ​យក​នាង​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

61 រ៉ហ្វ៊ីកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​រ៉ហ្វ៊ីកា​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:61
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ​របស់ខ្លួន ហើយ​ត្រូវបានភ្ជាប់​នឹង​ប្រពន្ធ​របស់ខ្លួន រួច​អ្នកទាំងពីរ​នឹង​បានជា​រូបកាយ​មួយ​។


ពួកគេ​ឲ្យពរ​រេបិកា ហើយ​និយាយ​នឹង​នាង​ថា​៖ “ប្អូនស្រី​របស់យើង​អើយ សូមឲ្យ​ឯង​បាន​ទៅជា​រាប់ពាន់​រាប់ម៉ឺន​នាក់ សូមឲ្យ​ពូជពង្ស​របស់ឯង​យក​ខ្លោងទ្វារ​របស់​សត្រូវ​ជាកម្មសិទ្ធិ​ចុះ”។


គ្រានោះ អ៊ីសាក​បាន​ត្រឡប់​មក​ពី​បៀរ-ឡាហាយ-រយ ដ្បិត​គាត់​បាន​រស់នៅ​ក្នុង​តំបន់​ណេកិប​។


រីឯ​រ៉ាជែល​បាន​យក​រូបព្រះប្រចាំត្រកូល​ទាំងនោះ​ដាក់​ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពីលើ​។ ឡាបាន់​ក៏​ស្ទាបរក​ពេញ​ក្នុង​រោង ប៉ុន្តែ​រកមិនឃើញសោះ​។


ចូរ​ស្ដាប់ រាជធីតា​អើយ​! ចូរ​ពិចារណា ហើយ​ផ្ទៀងត្រចៀក​របស់អ្នក ចូរ​បំភ្លេច​សាសន៍​របស់អ្នក និង​ផ្ទះ​របស់​ឪពុក​អ្នក​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម