Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:62 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

62 នៅ​គ្រា​នោះ អ៊ីសាក​បាន​ចាក​ចេញ​ពី​អណ្ដូង​ទឹក​ឡាហាយ-‌រយ​ហើយ។ គាត់​រស់​នៅ​តាម​តំបន់​វាល​រហោ‌ស្ថាន​ណេកិប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

62 គ្រានោះ អ៊ីសាក​បាន​ត្រឡប់​មក​ពី​បៀរ-ឡាហាយ-រយ ដ្បិត​គាត់​បាន​រស់នៅ​ក្នុង​តំបន់​ណេកិប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

62 នៅ​គ្រា​នោះ អ៊ីសាក​បាន​ចេញ​ពី​អណ្តូង​ឡាហាយ-រយ ហើយ​មក​តាំង​ទីលំ​នៅ​ក្នុង​តំបន់​ណេកិប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

62 ឯ​អ៊ីសាក គាត់​ដើរ​មក​តាម​ផ្លូវ​ដែល​មក​ពី​អណ្តូង​ឡាហាយ-រយ ដ្បិត​គាត់​នៅ​ស្រុក​ត្បូង

សូមមើលជំពូក ចម្លង

អាល់គីតាប

62 នៅ​គ្រា​នោះ អ៊ីសា‌ហាក់​បាន​ចាក​ចេញ​ពី​អណ្តូង​ទឹក​ឡាហាយ‌រយ​ហើយ។ គាត់​រស់​នៅ​តាម​តំបន់​វាល​រហោ‌ស្ថាន​ណេកិប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:62
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​នោះ​ថា “អណ្ដូង​ឡាហាយ-‌រយ”។ អណ្ដូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។


លោក​អប្រាហាំ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ លោក​បាន​តាំង​ទី​លំ‌នៅ​នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ បន្ទាប់​មក លោក​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។


រេបិកា​ក្រោក​ឡើង​ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ​ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។


ក្រោយ​លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-‌រយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម