បាវបម្រើនោះក៏តបនឹងគាត់ថា៖ “ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ តើខ្ញុំត្រូវតែនាំកូនប្រុសរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចេញមកនោះវិញឬ?”។
លោកុប្បត្តិ 24:6 - ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំនិយាយនឹងគាត់ថា៖ “ត្រូវប្រាកដថាកុំឲ្យនាំកូនប្រុសរបស់ខ្ញុំត្រឡប់ទៅទីនោះវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ អាល់គីតាប អ៊ីព្រហ៊ីមមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! |
បាវបម្រើនោះក៏តបនឹងគាត់ថា៖ “ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ តើខ្ញុំត្រូវតែនាំកូនប្រុសរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចេញមកនោះវិញឬ?”។
ប៉ុន្តែប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំនេះ គ្រាន់តែកុំនាំកូនប្រុសរបស់ខ្ញុំត្រឡប់ទៅទីនោះវិញឡើយ”។
ព្រះគ្រីស្ទបានរំដោះយើង ដើម្បីឲ្យយើងមានសេរីភាព។ ដូច្នេះ ចូរឈរឲ្យមាំមួន ហើយកុំឲ្យជាប់នឹមនៃភាពជាទាសករទៀតឡើយ។
ប៉ុន្តែយើងមិនមែនជាមនុស្សដែលដកខ្លួនថយ ហើយវិនាសនោះទេ គឺយើងជាមនុស្សដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ៕
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ