ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:5 - ព្រះគម្ពីរខ្មែរសាកល

បាវបម្រើ​នោះ​ក៏​តប​នឹង​គាត់​ថា​៖ “ប្រហែលជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ តើ​ខ្ញុំ​ត្រូវតែនាំ​កូនប្រុស​របស់លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចេញមក​នោះ​វិញ​ឬ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បម្រើ​នោះ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​របស់​លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​នាំ​កូន​ប្រុស​របស់​ចៅ‌ហ្វាយ ទៅ​ស្រុក​ដែល​ចៅ‌ហ្វាយ​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​តប​នឹង​ចៅហ្វាយ​របស់ខ្ញុំ​ថា​: ‘ប្រហែលជា​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ខ្ញុំ​ទេ’។


គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។


ពួកគេ​ហៅ​រេបិកា​មក ហើយ​សួរ​នាង​ថា​៖ “តើ​កូន​ព្រម​ទៅ​ជាមួយ​បុរស​នេះ​ឬទេ​?”។ នាង​ឆ្លើយថា​៖ “ខ្ញុំ​ព្រម​ទៅ”។


អ័ប្រាហាំ​និយាយ​នឹង​គាត់​ថា​៖ “ត្រូវប្រាកដថា​កុំឲ្យ​នាំ​កូនប្រុស​របស់ខ្ញុំ​ត្រឡប់​ទៅ​ទីនោះ​វិញ​ឡើយ​។


គ្រប់ទាំង​មនុស្ស​ឆ្លាតវៃ​ប្រព្រឹត្ត​ដោយ​ចំណេះដឹង រីឯ​មនុស្សល្ងង់​សម្ញែង​សេចក្ដីល្ងង់​។