Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:5 - អាល់គីតាប

5 អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​នាំ​កូន​ប្រុស​របស់​ចៅ‌ហ្វាយ ទៅ​ស្រុក​ដែល​ចៅ‌ហ្វាយ​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 បាវបម្រើ​នោះ​ក៏​តប​នឹង​គាត់​ថា​៖ “ប្រហែលជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ តើ​ខ្ញុំ​ត្រូវតែនាំ​កូនប្រុស​របស់លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចេញមក​នោះ​វិញ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​បម្រើ​នោះ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​របស់​លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​របស់​ខ្ញុំ​ថា “ប្រហែល​ជា​នាង​នោះ​មិន​ព្រម​មក​ស្រុក​នេះ តាម​ខ្ញុំ​ទេ​មើល​ទៅ”។


គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។


គេ​ក៏​ហៅ​រ៉ហ្វ៊ីកា​មក​សួរ​ថា៖ «តើ​កូន​យល់​ព្រម​ទៅ​ជា​មួយ​គាត់​ឬ​ទេ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស ព្រម!»។


អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កុំ​នាំ​កូន​ខ្ញុំ​ទៅ​ស្រុក​នោះ​ឲ្យ​សោះ!


មិន​ត្រូវ​យក​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​មិន​អត់​អោន​ឲ្យ​អ្នក​ដែល​យក​នាម​របស់​ទ្រង់​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។


ប្រសិន​បើ​ស្តេច​បដិសេធ​មិន​បើក​ឲ្យ​ពួក​គេ​ទៅ ប្រសិន​បើ​ស្តេច​នៅ​តែ​ឃាត់​ពួក​គេ


មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។


ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម