Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​បម្រើ​នោះ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​របស់​លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 បាវបម្រើ​នោះ​ក៏​តប​នឹង​គាត់​ថា​៖ “ប្រហែលជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ តើ​ខ្ញុំ​ត្រូវតែនាំ​កូនប្រុស​របស់លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចេញមក​នោះ​វិញ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​នាំ​កូន​ប្រុស​របស់​ចៅ‌ហ្វាយ ទៅ​ស្រុក​ដែល​ចៅ‌ហ្វាយ​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា "ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ខ្ញុំ​ទេ​មើល​ទៅ"។


គឺ​អ្នក​ត្រូវ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​របស់​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។


គេ​ក៏​ហៅ​នាង​រេបិកា​មក ហើយ​សួរ​ថា៖ «តើ​កូន​ព្រម​ទៅ​ជា‌មួយ​អ្នក​នេះ​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ខ្ញុំ​ព្រម​ទៅ»។


លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​នាំ​កូន​របស់​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ។


មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ជា​អសារ​ឥត​ការ​នោះ​ឡើយ។


ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ពួក‌គេ


គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​តម្រិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម