នៅពេលគាត់បានឃើញក្រវិល និងកងដៃនៅដៃរបស់ប្អូនស្រីគាត់ ហើយបានឮពាក្យរបស់រេបិកាប្អូនស្រីគាត់ ដែលរៀបរាប់ថា៖ “បុរសនោះនិយាយនឹងខ្ញុំដូច្នេះ” គាត់ក៏ទៅរកបុរសនោះ នោះមើល៍! បុរសនោះកំពុងឈរនៅក្បែរអូដ្ឋត្រង់ប្រភពទឹក។
លោកុប្បត្តិ 24:29 - ព្រះគម្ពីរខ្មែរសាកល រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់អណ្តូងទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង អាល់គីតាប រ៉ហ្វ៊ីកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅជិតអណ្តូងទឹក |
នៅពេលគាត់បានឃើញក្រវិល និងកងដៃនៅដៃរបស់ប្អូនស្រីគាត់ ហើយបានឮពាក្យរបស់រេបិកាប្អូនស្រីគាត់ ដែលរៀបរាប់ថា៖ “បុរសនោះនិយាយនឹងខ្ញុំដូច្នេះ” គាត់ក៏ទៅរកបុរសនោះ នោះមើល៍! បុរសនោះកំពុងឈរនៅក្បែរអូដ្ឋត្រង់ប្រភពទឹក។
ប៉ុន្តែបងប្រុសរបស់នាង និងម្ដាយរបស់នាងនិយាយថា៖ “សូមឲ្យនាងក្រមុំនៅជាមួយយើងយ៉ាងហោចណាស់ដប់ថ្ងៃសិន រួចសឹមទៅចុះ”។
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន
ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។
នៅពេលឮដំណឹងអំពីយ៉ាកុបកូនប្រុសរបស់ប្អូនស្រីខ្លួន ឡាបាន់ក៏រត់ទៅជួបយ៉ាកុប ហើយឱបថើបគាត់ រួចនាំគាត់មកផ្ទះរបស់ខ្លួន។ យ៉ាកុបក៏រៀបរាប់ប្រាប់រឿងទាំងអស់នេះដល់ឡាបាន់។
គាត់សួរពួកគេទៀតថា៖ “បងប្អូនស្គាល់ឡាបាន់ចៅរបស់ណាឃរឬទេ?”។ ពួកគេឆ្លើយថា៖ “ស្គាល់”។