នាងឆ្លើយនឹងគាត់ថា៖ “ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់មីលកា ដែលមីលកាបានបង្កើតឲ្យណាឃរ”។
លោកុប្បត្តិ 24:25 - ព្រះគម្ពីរខ្មែរសាកល នាងឆ្លើយនឹងគាត់ទៀតថា៖ “ពួកខ្ញុំមានទាំងចំបើង និងចំណីយ៉ាងច្រើន ព្រមទាំងកន្លែងឲ្យស្នាក់នៅមួយយប់ផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅជាបរិបូរ ហើយក៏មានកន្លែងស្នាក់នៅដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង នឹងស្មៅជាបរិបូរ ហើយកន្លែងសំរាប់ស្នាក់នៅក៏មានដែរ អាល់គីតាប នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។ |
នាងឆ្លើយនឹងគាត់ថា៖ “ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់មីលកា ដែលមីលកាបានបង្កើតឲ្យណាឃរ”។
ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ។ ឡាបាន់ក៏ស្រាយអូដ្ឋ ហើយឲ្យចំបើង និងចំណីដល់អូដ្ឋ ព្រមទាំងឲ្យទឹកសម្រាប់លាងជើងបុរសនោះ និងពួកមនុស្សដែលមកជាមួយគាត់ផង។
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។