Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:24 - ព្រះគម្ពីរខ្មែរសាកល

24 នាង​ឆ្លើយ​នឹង​គាត់​ថា​៖ “ខ្ញុំ​ជា​កូនស្រី​របស់​បេធូអែល ដែល​បេធូអែល​ជា​កូនប្រុស​របស់​មីលកា ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​យាយ​មីលកា និង​លោក​តា​ណាឃរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល គឺ​ជា​ចៅ​ណាឃរ នឹង​មីលកា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 នាង​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​លោក​យាយ​មីលកា និង​លោក​តា​ណាឃរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។


នៅគ្រានោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ មាន​គេ​ប្រាប់​អ័ប្រាហាំ​ថា​៖ “មើល៍! មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​ណាឃរ​ប្អូនប្រុស​របស់លោក​ដែរ


បេធូអែល​បាន​បង្កើត​រេបិកា​។ គឺ​ប្រាំបី​នាក់​នេះ​ហើយ ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ​ប្អូនប្រុស​របស់​អ័ប្រាហាំ​។


កាល​គាត់​មិនទាន់​និយាយ​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ជាកូន​បេធូអែល បេធូអែល​ជា​កូនប្រុស​មីលកា មីលកា​ជា​ប្រពន្ធ​ណាឃរ ណាឃរ​ជា​ប្អូនប្រុស​របស់​អ័ប្រាហាំ​។


រួច​និយាយថា​៖ “សូម​ប្រាប់​ខ្ញុំ​ផង តើ​នាង​ជា​កូនស្រី​របស់​អ្នកណា​? តើ​នៅ​ផ្ទះ​របស់​ឪពុក​នាង​មាន​កន្លែង​ឲ្យ​ពួកយើង​ស្នាក់នៅមួយយប់​ឬទេ​?”។


នាង​ឆ្លើយ​នឹង​គាត់​ទៀត​ថា​៖ “ពួកខ្ញុំ​មាន​ទាំង​ចំបើង និង​ចំណី​យ៉ាងច្រើន ព្រមទាំង​កន្លែង​ឲ្យ​ស្នាក់នៅមួយយប់​ផង”។


បន្ទាប់មក ខ្ញុំ​សួរ​នាង​ថា​: ‘តើ​នាង​ជា​កូនស្រី​របស់​អ្នកណា​?’។ នាង​ឆ្លើយថា​: ‘ខ្ញុំជា​កូនស្រី​របស់​បេធូអែល ដែល​បេធូអែល​ជា​កូនប្រុស​របស់​ណាឃរ ដែល​មីលកា​បាន​បង្កើត​ឲ្យ​គាត់’។ ខ្ញុំ​ក៏​ពាក់​ក្រវិល​នៅ​ច្រមុះ​នាង និង​កងដៃ​នៅ​ដៃ​នាង​។


គាត់​សួរ​ពួកគេ​ទៀត​ថា​៖ “បងប្អូន​ស្គាល់​ឡាបាន់​ចៅ​របស់​ណាឃរ​ឬទេ​?”។ ពួកគេ​ឆ្លើយថា​៖ “ស្គាល់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម