លុះមកដល់ហើយ គាត់ឲ្យអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងក្បែរអណ្ដូងទឹក។ ពេលនោះល្ងាចហើយ ជាពេលដែលស្រីៗចេញមកដងទឹក។
លោកុប្បត្តិ 24:13 - ព្រះគម្ពីរខ្មែរសាកល មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងនេះកំពុងចេញមកដងទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងក៏ចេញមកដងទឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក អាល់គីតាប ខ្ញុំឈរនៅជិតអណ្តូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ |
លុះមកដល់ហើយ គាត់ឲ្យអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងក្បែរអណ្ដូងទឹក។ ពេលនោះល្ងាចហើយ ជាពេលដែលស្រីៗចេញមកដងទឹក។
សូមឲ្យនាងក្រមុំណាដែលទូលបង្គំនិយាយនឹងនាងថា: ‘សូមដាក់ក្អមរបស់នាងចុះដើម្បីឲ្យខ្ញុំផឹកផង’ ហើយនាងតបថា: ‘សូមពិសាចុះ ហើយខ្ញុំក៏ឲ្យអូដ្ឋរបស់លោកផឹកដែរ’ នោះ ជាស្ត្រីដែលព្រះអង្គបានតម្រូវសម្រាប់អ៊ីសាកបាវបម្រើរបស់ព្រះអង្គ។ តាមរយៈការនេះ ទូលបង្គំនឹងដឹងថាព្រះអង្គបានសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ចៅហ្វាយរបស់ទូលបង្គំមែន”។
មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹក។ សូមឲ្យនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយនឹងនាងថា: “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង”
ចូរផ្ទុកផ្ដាក់ផ្លូវរបស់អ្នកនឹងព្រះយេហូវ៉ា ហើយជឿទុកចិត្តលើព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យសម្រេច
ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក ចូរទទួលស្គាល់ព្រះអង្គ នោះព្រះអង្គនឹងតម្រង់គន្លងរបស់អ្នក។
មានស្ត្រីសាម៉ារីម្នាក់មកដងទឹក។ ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“សូមឲ្យខ្ញុំផឹកផង”។