ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 22:16 - ព្រះគម្ពីរខ្មែរសាកល

ថា​៖ “នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​: យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​ថា ដោយព្រោះ​អ្នក​បាន​ធ្វើ​ការ​នេះ គឺ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា យើង​ស្បថ​ដោយ​នាម​របស់​យើង ដោយ​អ្នកបាន​ធ្វើ​ដូច្នេះ គឺ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ

សូមមើលជំពូក

អាល់គីតាប

«អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​យ៉ាង​ណា

សូមមើលជំពូក



លោកុ‌ប្បត្តិ 22:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


ទូតសួគ៌​និយាយថា​៖ “កុំ​លូក​ដៃ​របស់អ្នក​ទៅ​លើ​ក្មេងប្រុស​នោះ​ឡើយ ក៏​កុំ​ធ្វើ​អ្វី​ដល់​វា​ដែរ ដ្បិត​ឥឡូវនេះ យើង​ដឹង​ហើយ​ថា​អ្នក​កោតខ្លាច​ព្រះ​មែន ពីព្រោះ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ពី​យើង​ឡើយ”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក


ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​យក​អ៊ីសាក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ដែល​អ្នក​ស្រឡាញ់ ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​នៅ​ទីនោះ​ទុកជា​តង្វាយដុត​នៅលើ​ភ្នំ​មួយ​ដែល​យើង​នឹង​ប្រាប់​អ្នក”។


ចូរ​រស់នៅបណ្ដោះអាសន្ន​ក្នុង​ទឹកដី​នេះ ហើយ​យើង​នឹង​នៅ​ជាមួយ​អ្នក ព្រមទាំង​ឲ្យពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​អ្នក និង​ពូជពង្ស​របស់អ្នក​; យើង​នឹង​បញ្ជាក់​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រាហាំ​ឪពុក​របស់អ្នក​។


ពីព្រោះ​អ័ប្រាហាំ​បាន​ស្ដាប់តាម​សំឡេង​របស់យើង ហើយ​កាន់តាម​អស់ទាំង​សេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និង​ក្រឹត្យវិន័យ​របស់យើង”។


គឺសម្ពន្ធមេត្រី​ដែល​ព្រះអង្គ​បាន​តាំង​ជាមួយ​អ័ប្រាហាំ និង​សម្បថ​របស់ព្រះអង្គ​ដល់​អ៊ីសាក​;


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


ដែលជា​សម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំដូនតា​របស់យើង