ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
លោកុប្បត្តិ 21:15 - ព្រះគម្ពីរខ្មែរសាកល ពេលទឹកក្នុងថង់ស្បែកអស់ នាងក៏ទុកកូនចោលនៅក្រោមគុម្ពោតមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអស់ទឹកដែលនៅក្នុងថង់ស្បែកហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទឹកក្នុងថង់ស្បែកក៏អស់ទៅ រួចនាងចោលកូននៅក្រោមដើមឈើតូច១ អាល់គីតាប ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ |
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
ហើយទៅអង្គុយតែម្នាក់ឯងទាំងបែរមុខទៅកូន ចម្ងាយប្រមាណមួយបាញ់ធ្នូ ដ្បិតនាងគិតថា៖ “កុំឲ្យខ្ញុំឃើញការស្លាប់របស់កូននេះឡើយ”។ ដូច្នេះ នាងក៏អង្គុយបែរមុខទៅកូន ហើយបន្លឺសំឡេងឡើង ទាំងយំសោក។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ជាងលោហៈដំនៅលើភ្លើងធ្យូងដោយឧបករណ៍ ហើយច្នៃវាឲ្យចេញរូបរាងដោយញញួរ ព្រមទាំងធ្វើវាដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន។ គាត់ក៏ឃ្លាន ហើយអស់កម្លាំងផង ក៏ល្វើយទៅដោយសារមិនបានផឹកទឹក។