ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “យើងនឹងបង្កើនពូជពង្សរបស់នាងឲ្យច្រើនឡើង រហូតដល់រាប់មិនអស់ដោយព្រោះមានច្រើនពេក”។
លោកុប្បត្តិ 21:13 - ព្រះគម្ពីរខ្មែរសាកល រីឯកូនរបស់ស្ត្រីដែលជាបាវបម្រើវិញ យើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិមួយដែរ ពីព្រោះវាជាពូជពង្សរបស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនរបស់ស្រីបម្រើនោះ យើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង អាល់គីតាប រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “យើងនឹងបង្កើនពូជពង្សរបស់នាងឲ្យច្រើនឡើង រហូតដល់រាប់មិនអស់ដោយព្រោះមានច្រើនពេក”។
ចំណែកឯអ៊ីសម៉ាអែលវិញ យើងបានឮអ្នកហើយ មើល៍! យើងបានឲ្យពរវា ហើយធ្វើឲ្យវាបង្កើតកូន ក៏នឹងបង្កើនចំនួនវាយ៉ាងច្រើនក្រៃលែងផង! វានឹងផ្ដល់កំណើតមេដឹកនាំដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ។
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
ចូរក្រោកឡើងទៅលើកក្មេងប្រុសឡើង ហើយត្រកងវាដោយដៃនាងចុះ ដ្បិតយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ”។