Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:10 - ព្រះគម្ពីរខ្មែរសាកល

10 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ទៀត​ថា​៖ “យើង​នឹង​បង្កើន​ពូជពង្ស​របស់នាង​ឲ្យច្រើនឡើង រហូតដល់​រាប់មិនអស់​ដោយព្រោះ​មាន​ច្រើន​ពេក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ពោល​ទៅ​នាងទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ​របស់​នាង​មាន​ចំនួន​ច្រើន​ឥត​គណនា គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង​កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​ទៅ​នាង​ថា អញ​នឹង​ចំរើន​ពូជ​ឯង ឲ្យ​មាន​សន្ធឹក​ឥត​គណនា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:10
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ថា​៖ “ចូរ​ត្រឡប់ទៅ​ឯ​ចៅហ្វាយស្រី​របស់នាង​វិញ ហើយ​ចុះចូល​នៅក្រោម​អំណាច​របស់គាត់​ចុះ”។


ចំណែកឯ​អ៊ីសម៉ាអែល​វិញ យើង​បាន​ឮ​អ្នក​ហើយ មើល៍! យើង​បាន​ឲ្យពរ​វា ហើយ​ធ្វើឲ្យ​វា​បង្កើតកូន ក៏​នឹង​បង្កើនចំនួន​វា​យ៉ាងច្រើនក្រៃលែង​ផង​! វា​នឹង​ផ្ដល់កំណើត​មេដឹកនាំ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​។


រីឯ​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​វិញ យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​មួយ​ដែរ ពីព្រោះ​វា​ជា​ពូជពង្ស​របស់អ្នក”។


ហើយ​ទៅ​អង្គុយ​តែ​ម្នាក់ឯង​ទាំង​បែរមុខទៅ​កូន ចម្ងាយ​ប្រមាណ​មួយ​បាញ់​ធ្នូ ដ្បិត​នាង​គិតថា​៖ “កុំឲ្យ​ខ្ញុំ​ឃើញ​ការស្លាប់​របស់​កូន​នេះ​ឡើយ”។ ដូច្នេះ នាង​ក៏​អង្គុយ​បែរមុខទៅ​កូន ហើយ​បន្លឺ​សំឡេង​ឡើង ទាំង​យំសោក​។


ចូរ​ក្រោកឡើង​ទៅ​លើក​ក្មេងប្រុស​ឡើង ហើយ​ត្រកង​វា​ដោយ​ដៃ​នាង​ចុះ ដ្បិត​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ”។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម