ប៉ុន្តែព្រះយេហូវ៉ាបានវាយផារ៉ោន និងអ្នកដំណាក់របស់ទ្រង់ ដោយគ្រោះកាចដ៏ធំ ដោយសារតែសារ៉ាយប្រពន្ធរបស់អាប់រ៉ាម។
លោកុប្បត្តិ 20:18 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាបានបិទផ្ទៃទាំងអស់របស់អ្នកដំណាក់អ័ប៊ីម្ម៉ាឡិចដោយសារតែសារ៉ាប្រពន្ធរបស់អ័ប្រាហាំ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាបានបង្ខាំងអស់ទាំងផ្ទៃនៃរាជវង្សរបស់ព្រះបាទអ័ប៊ីម៉្មាឡិចទាំងមូល ព្រោះតែលោកស្រីសារ៉ា ជាប្រពន្ធរបស់លោកអ័ប្រាហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យស្ត្រីៗ ក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែលោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបង្ខាំងពោះនៃពួកដំណាក់អ័ប៊ីម៉្មាឡិច ដោយព្រោះសារ៉ាជាប្រពន្ធអ័ប្រាហាំ។ អាល់គីតាប ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យស្ត្រីៗ ក្នុងសាច់ញាតិរបស់ស្តេចអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែសារ៉ា ជាភរិយារបស់អ៊ីព្រហ៊ីម។ |
ប៉ុន្តែព្រះយេហូវ៉ាបានវាយផារ៉ោន និងអ្នកដំណាក់របស់ទ្រង់ ដោយគ្រោះកាចដ៏ធំ ដោយសារតែសារ៉ាយប្រពន្ធរបស់អាប់រ៉ាម។
ដូច្នេះ សារ៉ាយនិយាយនឹងអាប់រ៉ាមថា៖ “មើល៍! ព្រះយេហូវ៉ាបានរារាំងខ្ញុំមិនឲ្យបង្កើតកូន។ សូមចូលទៅឯបាវបម្រើស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំអាចបានកូនតាមរយៈនាង”។ អាប់រ៉ាមក៏ស្ដាប់តាមសំឡេងរបស់សារ៉ាយ។
ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។
នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។