តើទឹកដីទាំងមូលមិននៅមុខឯងទេឬ? សូមបែកចេញពីយើងទៅ។ បើសិនឯងទៅខាងឆ្វេង យើងនឹងទៅខាងស្ដាំ បើសិនឯងទៅខាងស្ដាំ យើងនឹងទៅខាងឆ្វេង”។
លោកុប្បត្តិ 20:15 - ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “មើល៍! ដែនដីរបស់យើងនៅមុខអ្នកហើយ។ ចូររស់នៅតាមតែល្អក្នុងភ្នែករបស់អ្នកចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «មើល៍! ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូររស់នៅកន្លែងណាតាមតែអ្នកពេញចិត្តចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ប៊ីម៉្មាឡិចមានបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ អាល់គីតាប ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍ថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខអ្នកស្រាប់ហើយ អ្នកចង់តាំងទីលំនៅ នៅទីណាក៏បាន តាមតែអ្នកពេញចិត្ត»។ |
តើទឹកដីទាំងមូលមិននៅមុខឯងទេឬ? សូមបែកចេញពីយើងទៅ។ បើសិនឯងទៅខាងឆ្វេង យើងនឹងទៅខាងស្ដាំ បើសិនឯងទៅខាងស្ដាំ យើងនឹងទៅខាងឆ្វេង”។
នោះពួកលោកនឹងបានរស់នៅជាមួយពួកយើង ហើយទឹកដីនេះបើកចំហដល់ពួកលោក។ ចូររស់នៅ ហើយធ្វើជំនួញ ព្រមទាំងទទួលបានកម្មសិទ្ធិនៅស្រុកនេះចុះ!”។
រួចចូរនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង នោះយើងនឹងដឹងថាពួកឯងមិនមែនជាអ្នកស៊ើបការណ៍ទេ គឺពួកឯងជាមនុស្សទៀងត្រង់វិញ។ យើងនឹងប្រគល់បងប្អូនរបស់ពួកឯងឲ្យពួកឯងវិញ ហើយពួកឯងក៏អាចធ្វើជំនួញនៅក្នុងស្រុកនេះបានដែរ’”។
ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។