Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​ថា មើល ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ឃើញ​ថា​ស្រួល​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “មើល៍! ដែនដី​របស់យើង​នៅមុខ​អ្នក​ហើយ​។ ចូរ​រស់នៅ​តាមតែ​ល្អ​ក្នុង​ភ្នែក​របស់អ្នក​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍! ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​រស់​នៅ​កន្លែង​ណា​តាម​តែ​អ្នក​ពេញ​ចិត្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ស្រាប់​ហើយ លោក​ចង់​តាំង​ទី​លំ‌នៅ​នៅ​ទី​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​អប៊ីម៉ា‌ឡិច​មាន​ប្រសាសន៍​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ អ្នក​ចង់​តាំង​ទី​លំ​នៅ នៅ​ទី​ណា​ក៏​បាន តាម​តែ​អ្នក​ពេញ​ចិត្ត»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ឬ​អី ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែក​ចេញ​ពី​អញ​ទៅ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្តាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ


នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​យើង ហើយ​ស្រុក​យើង​នេះ​នឹង​បាន​នៅ​ចំហ​ចំពោះ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ហើយ​ធ្វើ​ជំនួញ​ចុះ ព្រម​ទាំង​ទិញ​ដី​ទុក​ជា​កេរ្តិ៍‌អាករ​សំរាប់​អ្នក​រាល់​គ្នា​ត​ទៅ


ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។


ដូច្នេះ​ស្រុក​អេស៊ីព្ទ​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​ឲ្យ​ឪពុក នឹង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ បើ​អ្នក​ស្គាល់​អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ប្រសប់​វាង‌វៃ នោះ​ចូរ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​គង្វាល​លើ​ហ្វូង​សត្វ​របស់​យើង​ផង


ដូច្នេះ​មើល នៅ​ថ្ងៃ​នេះខ្ញុំ​ដោះ​ច្រវាក់​ពី​ដៃ​អ្នក​ចេញ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បំរុង​អ្នក​ដោយ​ល្អ តែ​បើ​មិន​គាប់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ មើល ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ឃើញ​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ នោះ​ឲ្យ​អ្នក​ទៅ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម