រីឯអាប់រ៉ាម និងណាឃរបានយកប្រពន្ធ ប្រពន្ធរបស់អាប់រ៉ាមឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនស្រីរបស់ហារ៉ានដែលជាឪពុករបស់មីលកា និងយីសកា។
លោកុប្បត្តិ 20:12 - ព្រះគម្ពីរខ្មែរសាកល ណាមួយនាងជាប្អូនស្រីរបស់ខ្ញុំព្រះបាទមែន គឺនាងជាកូនស្រីរបស់ឪពុកខ្ញុំព្រះបាទ ប៉ុន្តែមិនមែនជាកូនស្រីរបស់ម្ដាយខ្ញុំព្រះបាទទេ រួចនាងក៏បានជាប្រពន្ធរបស់ខ្ញុំព្រះបាទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន គឺជាកូនស្រីរបស់ឪពុកទូលបង្គំ តែមិនមែនពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកនាងធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្ដាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែ មិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ អាល់គីតាប មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ខ្ញុំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកខ្ញុំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយខ្ញុំ។ |
រីឯអាប់រ៉ាម និងណាឃរបានយកប្រពន្ធ ប្រពន្ធរបស់អាប់រ៉ាមឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនស្រីរបស់ហារ៉ានដែលជាឪពុករបស់មីលកា និងយីសកា។
សូមនិយាយថាអូនជាប្អូនស្រីរបស់បង ដើម្បីឲ្យពួកគេប្រព្រឹត្តល្អចំពោះបងដោយយល់ដល់អូន ហើយទុកជីវិតឲ្យបងដោយសារតែអូនផង”។
អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
នៅពេលព្រះទ្រង់ឲ្យខ្ញុំព្រះបាទដើរសាត់អណ្ដែតចេញពីផ្ទះរបស់ឪពុកខ្ញុំព្រះបាទ ខ្ញុំព្រះបាទបាននិយាយនឹងនាងថា: ‘នេះជាសេចក្ដីមេត្តាដែលអូនត្រូវធ្វើដល់បង គឺនៅគ្រប់កន្លែងដែលយើងទៅ ត្រូវនិយាយអំពីបងថា គាត់ជាបងប្រុសរបស់ខ្ញុំ’”។
អ័ប្រាហាំនិយាយអំពីសារ៉ាប្រពន្ធរបស់គាត់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិចស្ដេចនៃកេរ៉ារក៏ចាត់គេឲ្យទៅយកសារ៉ា។
នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។