ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 2:5 - ព្រះគម្ពីរខ្មែរសាកល

នោះ​មិនទាន់​មាន​គុម្ពោត​ណាមួយ​តាម​ទីវាល​នៅលើ​ផែនដី​នៅឡើយទេ ហើយក៏​មិនទាន់​មាន​តិណជាតិ​ណាមួយ​ដុះឡើង​តាម​ទីវាល​នៅឡើយ​ដែរ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មិន​បាន​បង្អុរភ្លៀង​មកលើ​ផែនដី ហើយក៏​គ្មាន​មនុស្ស​ភ្ជួររាស់​ដី​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផែន‌ដី​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​ទីវាល​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ភ្ជួរ​រាស់​ដី​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​វាល​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​សោះ ហើយ​ក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ‌រាស់​ដី​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 2:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មាន​អ័ព្ទ​ឡើង​ពី​ដី​មក​ស្រោចស្រព​ផ្ទៃ​ផែនដី​ទាំងមូល​វិញ​។


ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សួន​អេដែន ឲ្យ​ទៅ​ភ្ជួររាស់​ដី​ដែល​ពួកគេ​ត្រូវបាន​យកចេញមក​នោះ​។


កាលណា​អ្នក​ភ្ជួររាស់​ដី វា​នឹង​លែង​ផ្ដល់​ភោគផល​របស់វា​ដល់​អ្នក​ទៀត​ហើយ​។ អ្នក​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី”។


បន្ទាប់មក នាង​បង្កើត​បាន​អេបិល​ប្អូនប្រុស​របស់កាអ៊ីន​ទៀត​។ អេបិល​ជា​អ្នកឃ្វាលចៀម រីឯ​កាអ៊ីន​ជា​អ្នក​ភ្ជួររាស់​ដី​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្មៅ​ដុះឡើង​សម្រាប់​សត្វស្រុក ក៏​ធ្វើឲ្យ​ដំណាំបន្លែ​ដុះឡើង​សម្រាប់​ជា​ការងារ​ដល់​មនុស្ស ដើម្បីឲ្យ​គេ​ទាញយក​អាហារ​ពី​ផែនដី​។


គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​អ័ព្ទ​ឡើង​ពី​ចុងបំផុត​នៃ​ផែនដី ដែល​ធ្វើ​ផ្លេកបន្ទោរ​សម្រាប់​ភ្លៀង ដែល​បញ្ចេញ​ខ្យល់​មក​ពី​ឃ្លាំង​របស់ព្រះអង្គ​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។


ដ្បិត​ដី​ណា​ដែល​បាន​ស្រូប​ទឹកភ្លៀង​ដែល​ធ្លាក់មក​លើ​វា​ជាញឹកញាប់ ហើយ​បង្កើត​ដំណាំ​ដ៏មានប្រយោជន៍​សម្រាប់​អ្នកដែល​ភ្ជួររាស់ ដីនោះ​មាន​ព្រះពរ​ពី​ព្រះ