ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។
លោកុប្បត្តិ 2:16 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់មនុស្សថា៖ “អ្នកអាចហូបពីដើមឈើទាំងអស់ក្នុងសួននេះដោយសេរីបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន |
ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។
ព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្ស ហើយដាក់គេក្នុងសួនអេដែនឲ្យភ្ជួររាស់ និងថែសួននោះ។
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យដើមឈើគ្រប់ប្រភេទដែលមានរូបរាងទាក់ទាញ និងល្អសម្រាប់ជាអាហារ ដុះចេញពីដីមក។ មានដើមឈើនៃជីវិត និងដើមឈើដឹងល្អអាក្រក់ នៅកណ្ដាលសួននោះដែរ។
លើកលែងតែផ្លែពីដើមឈើដែលនៅកណ្ដាលសួន ដែលព្រះមានបន្ទូលថា: ‘កុំហូបពីវា ក៏កុំពាល់វាឡើយ ក្រែងលោអ្នកត្រូវស្លាប់’”។
ដ្បិតរបស់សព្វសារពើដែលព្រះបាននិម្មិតបង្កើតសុទ្ធតែល្អ ហើយប្រសិនបើទទួលយកដោយអរព្រះគុណ ក៏គ្មានអ្វីដែលត្រូវបោះចោលឡើយ
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។