ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 19:36 - ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​កូនស្រី​ទាំង​ពីរ​របស់​ឡុត​មានផ្ទៃពោះ​ជាមួយ​ឪពុក​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​ពីរ​ក៏​មាន​ទម្ងន់​ជា‌មួយ​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឡុត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​២​ក៏​មាន​ទំងន់​នឹង​ឪពុក​ខ្លួន

សូមមើលជំពូក

អាល់គីតាប

ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​ឡូត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 19:36
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន​ទៀត រួច​នាង​ប្អូន​ក្រោកឡើងទៅ​រួមដំណេក​ជាមួយ​ឪពុករបស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។


នាង​បង​បង្កើត​បាន​កូនប្រុស​ម្នាក់ ហើយ​ដាក់ឈ្មោះ​វា​ថា ម៉ូអាប់​។ គាត់​ជា​ឪពុក​នៃ​ជនជាតិម៉ូអាប់​នៅ​សព្វថ្ងៃ​។


មើល៍! ខ្ញុំ​មាន​កូនស្រី​ពីរ​នាក់​ដែល​មិនទាន់​រួមដំណេក​ជាមួយ​ប្រុស​ណា​នៅឡើយ សូម​ឲ្យ​ខ្ញុំ​នាំ​ពួកនាង​មក​ឯ​អ្នករាល់គ្នា ហើយ​ចូរ​ប្រព្រឹត្ត​ដល់​ពួកនាង​តាមដែល​ល្អ​ក្នុង​ភ្នែក​របស់អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំងនេះ​ឡើយ ដ្បិត​ពួកគេ​បាន​មក​ក្រោម​ម្លប់​នៃ​ដំបូលផ្ទះ​ខ្ញុំ”។


ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ តាម​ការវិនិច្ឆ័យ​ដែល​អ្នករាល់គ្នា​វិនិច្ឆ័យ​គេ ហើយ​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យ​គេ​។