Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:8 - ព្រះគម្ពីរខ្មែរសាកល

8 មើល៍! ខ្ញុំ​មាន​កូនស្រី​ពីរ​នាក់​ដែល​មិនទាន់​រួមដំណេក​ជាមួយ​ប្រុស​ណា​នៅឡើយ សូម​ឲ្យ​ខ្ញុំ​នាំ​ពួកនាង​មក​ឯ​អ្នករាល់គ្នា ហើយ​ចូរ​ប្រព្រឹត្ត​ដល់​ពួកនាង​តាមដែល​ល្អ​ក្នុង​ភ្នែក​របស់អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំងនេះ​ឡើយ ដ្បិត​ពួកគេ​បាន​មក​ក្រោម​ម្លប់​នៃ​ដំបូលផ្ទះ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​អំពើ​ចិត្ត​ទៅ​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​បុរស​ទាំង​នេះ​ឡើយ ដ្បិត​លោក​បាន​ចូល​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​សូម​អង្វរ​បងប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បងប្អូន​នៅ​ខាង​ក្រៅ ឲ្យ​បងប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះ‌ពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បង‌ប្អូន​នៅ​ខាង​ក្រៅ ឲ្យ​បង‌ប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះ​ពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ខ្ញុំ​យក​នំប៉័ង​បន្តិចបន្តួច​មក ដើម្បី​ធ្វើឲ្យ​ពួកលោក​ស្រស់ស្រាយឡើងវិញ រួចសឹម​អញ្ជើញ​ទៅ​ចុះ ដ្បិត​ពួកលោក​មកដល់​បាវបម្រើ​របស់ពួកលោក​ហើយ”។ ពួកគេ​តបថា​៖ “ចូរ​ធ្វើ​យ៉ាងនោះ​ដូចដែល​អ្នក​បាន​និយាយ​ចុះ”។


ហើយ​និយាយថា​៖ “បងប្អូន​របស់ខ្ញុំ​អើយ សូម​កុំ​ធ្វើការអាក្រក់​ឡើយ​។


រូបេន​តប​នឹង​ឪពុក​ថា​៖ “បើសិន​ខ្ញុំ​មិន​នាំ​បេនយ៉ាមីន​មក​ជូន​លោកឪពុក​វិញ​ទេ សូម​សម្លាប់​កូនប្រុស​ទាំង​ពីរ​របស់ខ្ញុំ​ចុះ​។ សូម​ឲ្យ​បេនយ៉ាមីន​មកក្នុង​ដៃ​របស់ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​នាំ​វា​ត្រឡប់មក​ជូន​លោកឪពុក​វិញ”។


អ្នកដែល​ប្រៀនប្រដៅ​មនុស្សចំអកឡកឡឺយ គឺ​នាំមកនូវ​សេចក្ដីអាម៉ាស់​ដល់​ខ្លួនឯង​; អ្នកដែល​ស្ដីបន្ទោស​មនុស្ស​អាក្រក់ គឺ​នាំមកនូវ​ការខូចខាត​ដល់​ខ្លួនឯង​។


តើ​មិនមែន​ជា​ការ​ចែក​អាហារ​របស់អ្នក​ឲ្យ​មនុស្ស​អត់ឃ្លាន ហើយ​នាំ​មនុស្ស​ទ័លក្រ​ដែល​សាត់អណ្ដែត​មក​ផ្ទះ​អ្នក​ទេ​ឬ​? តើ​មិនមែន​ជា​ការ​ដណ្ដប់​ឲ្យ​គេ កាលណា​អ្នក​ឃើញ​គេនៅ​ខ្លួនទទេ ហើយ​ឥត​លាក់​ខ្លួន​ពី​សាច់សាលោហិត​របស់អ្នក​ទេ​ឬ​?


តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។


ដូច្នេះ ម្ដេចក៏​មិន​និយាយថា‍៖ “យើង​នាំគ្នា​ប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យ​កើតមាន​ការល្អ” ដូចដែល​អ្នកខ្លះ​និយាយ​មួលបង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ​? អ្នកទាំងនោះ​សមតែ​ទទួល​ការផ្ដន្ទាទោស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម